តារាចម្រៀងប្រចាំនៅផលិតកម្ម Galaxy Navatra  តន់ ច័ន្ទសីម៉ា ដាក់មួយក្បាច់នេះធ្វើឱ្យកក្រើកឆាកតន្រ្តី EEW 9

តារាចម្រៀងលេចធ្លោប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើឱ្យកក្រើកអស់ឆាកតន្រ្តី EEW 9 កាលពីចុងសប្តាហ៍នេះជាមួយការច្រៀង និងសម្តែងដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក តាមរយៈរូបភាព និង វិដេអូ ដែលទស្សនិកជនបានឃើញនេះ គឺមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ។

ដៃកាន់ច្រវ៉ាក់ ដើរអូសទ្រុង ដោយក្នុងទ្រុងមានបុរសម្នាក់ ដៃជាប់ច្រវ៉ាក់ ខំរើបំរាស់ អូសកាត់អ្នកទស្ស នារាប់ម៉ឺននាក់ ទាំងនេះ គឺជា សកម្មភាព SHOW ក្នុងបទចម្រៀងថ្មី របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលមានចំណងជើង​ថា “អូននឹងធ្វើឲ្យបងដឹងប្រឹង “ឬ « UNLUCKY » នៅក្នុង មហាព្រឹត្តិការ ប្រគំតន្ត្រី ផលិតផលក្រុមហ៊ុន EEW 9 នៅផ្សារទំនើប K-Mallផ្លូវវេងស្រេង ។

ការសម្តែងផ្ទាល់របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ក្នុងបទចម្រៀងថ្មីនេះពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ពីព្រោះកន្លងមកនាងមិនធ្លាប់បានសម្តែងនូវឈុតឆាកបែបនេះពីមុនមកទេ ជាពិសេស គឺ ឈុត​ឆាក ដើរអូសទ្រុងដែកនេះ បានធ្វើឱ្យអ្នកចូលរួមរាប់ម៉ឺននាក់ស្រែកហ៊ោស្វាគមន៍ និង ទាយទូរស័ព្ទដៃមកថតគ្រប់ៗគ្នា ។

តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងលេចធ្លោប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra រាល់បទចម្រៀងនាងចេញម្តងៗតែងតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន មិនថាបទចម្រៀងមនោរសញ្ចេតនា ឬ បទញាក់កន្រ្តាក់អារម្មណ៍ ជាពិសេសបទ “អូននឹងធ្វើឲ្យបងដឹងប្រឹង “ឬ « UNLUCKY » កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ។

តាមរយៈការប្រគំតន្រ្តី EEW 9 នាប៉ុន្មានថ្ងៃមុននេះ បានធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នាថា ពិតជាអស្ចារ្យ មិនធ្លាប់មានពីមុនមក តោះទៅទស្សនាឈុតឆាកខ្លះៗរបស់តារាចម្រៀង តន់ ចាន់សីម៉ា នៅក្នុងការប្រគំតន្រ្តី EEW 9 ទាំងអស់គ្នា ៕