នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែសីហានេះថា ប្រជាពលរដ្ឋយេីងបានស្លាប់ចំនួន៤នាក់ហេីយនៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។
CDC បានបញ្ជាក់ថា ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យពងមាត់ក្អួតឈាមបាត់បង់ស្មារតីនោមឈាមនិងខូចតម្រងនោមនិងបង្កឱ្យស្លាប់បាន។ CDC អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបរិភោគសត្វល្អិតរុក្ខជាតិ ដែលមិនស្គាល់មិនដឹង។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕
អត្ថបទ៖ អក្ខរា