តើស្ថានភាពសេដ្ឋកិច្ចប្រសើរជាងអ្នកជំនាន់មុនទេ ? តើសុខសុវត្ថិភាពមានការធានាជាងអ្នកជំនាន់មុនទេ ? នេះជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្រករថ្មី។ ស្រង់គំនិតសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាលចាស់ ថ្មី នាវិមាន ៧ មករា ថ្ងៃទី១០ សីហា ២០២៣ ដែលត្រូវបានឲ្យដឹងពីឯកឧត្តម ខៀវ កាញារីទ្ធ បេក្ខភាពជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយ ដើម្បីសុំការទុកចិត្តពីសភាជាតិនៅថ្ងៃទី២១ ខែសីហា ខាងមុខ ហើយថ្ងៃទី២២ គណៈរដ្ឋមន្ត្រីនឹងចូលធ្វើការក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ជាផ្លូវការ៕
អត្ថបទ៖ អក្ខរា