សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគណៈរដ្ឋមន្ត្រីចាស់ និងគណៈរដ្ឋមន្ត្រីថ្មី នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ក្នុងកម្រងរូបភាពសមាសភាពគណៈរដ្ឋមន្រ្តីត្រូវបានថតតម្រងជាជួរជាក្រុម ដោយមានគណៈរដ្ឋមន្រ្តីចាស់ និងគណៈរដ្ឋមន្រ្តីថ្មី ក្នុងនោះសមាសភាពគណៈរដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧នេះ ឃើញថាសំបូរដោយឈាមថ្មីអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។
បើតាមកម្ររូបភាពឈរតម្រង់ជួរថតជាក្រុមរវាងគណៈរដ្ឋមន្ត្រីចាស់ និងថ្មី គឺមានការចាប់អារម្មណ៍ខ្លាំងមែនទៀនទៅលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលមានឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ឈរជួរខាងមុខ អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីតាមក្រសួងស្ថាប័នឈរតម្រង់ជួរពីខាងក្រោយ។
សម្រាប់ជួរទី២ ឃើញវត្តមានឈរអមដោយលោក វង្សី វិស្សុត, លោក កើត រិទ្ធ, លោក ទៀ សីហា, លោក ស សុខា, លោក ស៊ុន ចាន់ថុល, លោក នេត សាវឿន, លោក អូន ព័ន្ធមុន្នីរ័ត្ន, លោក ហង់ ជួនណារ៉ុន, លោក សាយ សំអាល់ និងលោក សុខ ចិត្តាសោភា។ ចំណែកនៅជួរបន្ទាប់ឃើញថា សមាសភាពឈរលំដាប់ជួរទី៣ ឃើញមានឥស្សរជនដែលធ្លាប់កាន់ក្រសួងស្ថាប័នអាណត្តិមុន និងដាក់អ្នកថ្មីចូលមួយចំនួន។
ដោយឡែកនៅជួរបន្ទាប់៣ ទី៤ ឃើញថាមានសមាសភាពគណៈរដ្ឋមន្រ្តីថ្មីភាគច្រើន ដូចជា លោក ហ៊ុន ម៉ានី, លោក ហេង សួរ, លោក នេត ភក្រ្តា, លោក អ៊ាង សុផល្លែត, លោក សុខ សូកេន, លោក កែវ រតនៈ, លោក ប៉េង ពោធិ៍នា, លោក ហែម វណ្ណឌី, លោកស្រី ចម និម្មល, លោក ឆាយ ឬទ្ធីសែន, លោក ប៊ិន ត្រឈៃ, លោក ជា សុមេធី លោក ថោ ជេដ្ឋា, លោក ឈាង រ៉ា, លោក ហួត ហាក់, លោក ចាយ បូរិន លោក និងលោក ឡាំ ជា ជាដើម៕