ចែកចាយបន្ទាន់! អាជ្ញាធរប្រាប់ពលរដ្ឋកុំបរិភោគសត្វកំភេមខ្មោច ក្រោយមានអ្នកពុលស្លាប់

អាជ្ញាធរខេត្តព្រះវិហារ​អំពាវនាវដល់ពលរដ្ឋកុំឱ្យហូបសត្វកំភេមខ្មោច​ បន្ទាប់ពីពីរនាក់ប្តីប្រពន្ធ​នៅស្រុកជាំក្សាន្ត​បានស្លាប់ដោយសារហូបសត្វកំភេមខ្មោច​កាលពីថ្ងៃទី៥ ខែសីហា។ ទន្ទឹមនេះ អាជ្ញាធរប្រាប់កុំឱ្យពលរដ្ឋហូបរុក្ខជាតិ​ផ្សិត​ឬសត្វល្អិត​ដែលមិនស្គាល់​ ពីព្រោះកន្លងមក​តែងតែមានអ្នកពុលស្លាប់​ជារឿយៗ៕

អត្ថបទ៖ អក្ខរា