ទំនាក់ទំនងអន្តររដ្ឋ ជាចរន្តទ្វេទិស ដែលត្រូវមានឆន្ទ: និងការប្ដេជ្ញាចិត្តរួមគ្នា ទើបអាចលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទៅវិញទៅមកបាន។
ដូច្នេះ ប្រទេសទី១ ដែលនាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែង ធ្វើទស្សនកិច្ចមុនគេ គឺពិតជាមានសារៈសំខាន់ណាស់, ជាការណែនាំខ្លួនផង ជាការពង្រឹងនិងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងជាការបង្ហាញពីទម្ងន់កូនជញ្ជីងនយោបាយការទូតរបស់ប្រទេសផង។
ក្នុងករណីនេះ គឺត្រូវមានការបោះដៃរកគ្នាទៅវិញទៅមក, បន្ទាប់មក យើងនឹងតាមដានពិនិត្យមើលថា ដំណើរការទូតសម្រាប់៥ឆ្នាំទៅមុខបែបណា?
ខាងលើនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕