ក្រោយបើកចំហរពីរឿងរ៉ាវស្នេហារបស់ខ្លួនមក តារាសម្តែង លី ម៉ារីណា កាន់តែសប្បាយចិត្ត និងបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយលោក វិរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រហូតបានដាក់គោល ដៅចំពោះខ្លួនឯងថា នឹងសម្រេចបំណងរៀបការជាលើកទី ៣ របស់ខ្លួនឱ្យបាន ។
តារាសម្តែង លី ម៉ារីណា ធ្លាប់បានរៀបអាពាហ៍ពិពាហ៍ទៅតាមផ្លូវច្បាប់ចំនួន ២ លើកមកហើយ ដោយជីវិតស្នេហាលើកទី ១ ជាមួយលោក ទិត្យ ថាវរិទ្ធ និងលើកទី ២ជាមួយ លោក សាត ចាន់ថន ដែលជាខ្មែររស់នៅ សហរដ្ឋ អាមេរិក ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ ។ ប៉ុន្តែក្រោយពីបែកបាក់ជាមួយនិងលោក សាត ចាន់ថន បានធ្វើឱ្យ លី ម៉ារីណា ខូចចិត្តជាខ្លាំង រហូតចុងក្រោយនេះនាងបានរកឃើញគូស្នេហ៍ថ្មីដែលយល់ចិត្ត និងជួយនាងគ្រប់បែបយ៉ាង ។
បើទោះបីជាមានវ័យ ៤២ ឆ្នាំក្តី លី ម៉ារីណា នៅតែចិញ្ចឹមចិត្តចង់រៀបការជាលើកទី ៣ ដោយនាងមានការជឿជាក់ខ្លាំងលើស្នេហាទី ៣ នេះ ។ លី ម៉ារីណា បានព្រលយពាក្យថា មង្គលការនាងនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះនាងមិនចង់រស់នៅក្នុងឈ្មោះជាស្រ្តីមេម៉ាយឡើយ ។
ទន្ទឹមនិងការបង្ហើបប្រាប់បែបនេះ ថ្មីៗនេះ លី ម៉ារីណា ក៏បានទទួលថតសំអាងការ និងគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត រហូតធ្វើឱ្យមហាជនជាច្រើននិយាយថា លី ម៉ារីណា នឹងរៀបការក្នុងពេលឆាប់ៗនេះយ៉ាងពិតប្រាកដ មែន ៕