បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ ព្រឹក រយៈពេល ៧២ ម៉ោងបានកន្លងផុត ហើយពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។
គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយតាម ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និងYouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕