ប្រជាពលរដ្ឋស្នើឲ្យអ្នករត់តាក់ស៊ី តុកៗកង់បី និងយានជំនិះសូមបញ្ឈប់ការចតឥតសណ្ដាប់ធ្នាប់តាមសហព័ន្ធរុស្សុីទល់មុខព្រលានយន្តយន្តហោះភ្នំពេញតទៅទៀត។
បើតាមប្រភពពីប្រជាពលរដ្ឋ នៅមុខច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានភ្ញៀវជាតិនិងអន្តរជាតិចេញចូលរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ បែរជាបងប្អូនដាក់តាំងបង្ហាញភាពអត់មាយាទរបស់បងប្អូននៅមុខច្រកនេះទៅវិញ។ តើនេះជាការលើកមុខមាត់ប្រទេសជាតិរបស់ខ្លួនតាមវិធីនេះមែនទេ ? ពិតជាមិនចង់បង្ហាញរូបភាពទាំងនេះឡើយ ប៉ុន្តែអត់មានអ្នកទើស ជាពិសេសអាជ្ញាធរមូលដ្ឋាន។
បុគ្គលិកនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ម្នាក់បានបង្ហើបឲ្យដឹងថា ឡានតាក់ស៊ី តុកៗកង់បី ចតអនាធិបតេយ្យខ្លាំងណាស់រាល់ថ្ងៃ ដោយអាជ្ញាធរគ្មានអើពើមើលឡើយ។ លោកថា ការចតយ៉ាងដូច្នេះបានប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់កម្ពុជា ព្រោះមុខប្រលានយន្តហោះមានភ្ញៀវទេសចរណ៍ អង្គទូតនានាចេញចូលជារៀងថ្ងៃ៕